ផ្ទាល់ខ្លួន

ប្រព័ន្ធចែកចាយ

ក្រុមហ៊ុនធានារ៉ាប់រងទូទៅ CB

ពណ័មានក្រុមហ៊ុន

ក្រុមហ៊ុនធានារ៉ាប់រងស៊ីប៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធវិនិយោគកម្ពុជា (ស៊ីអាយអេក)  និងម្ចាស់ភាគហ៊ុន គឺមានប្រភពមកពីប្រទេសចិន។ ស៊ីអាយអេក ត្រូវបានធ្វើពិពិធកម្ម យ៉ាងខ្លាំងនៅក្នុងអាជីវកម្មរបស់ខ្លួន ហើយនៅក្នុងផងដែរ ចំណោមអាជីវកម្មជាច្រើនរបស់ខ្លួនរួមមានក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េស ធនាគារអេសអឹមប៊ី នឹងក្រុមហ៊ុនជាច្រើន ។ល។ ក្រុមហ៊ុនធានារ៉ាប់រងស៊ីប៊ី ត្រូវបានបង្កើតឡើងនៅខែធ្នូឆ្នាំ ២០១៨។ ក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយក្រុមអ្នកជំនាញធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈនិងបទពិសោធន៍ខ្ពស់។ គោលបំណងចំបងរបស់យើងគឺដើម្បីផ្តល់ជូននូវផលិតផលធានារ៉ាប់រងទូទៅយ៉ាងទូលំទូលាយ ជាមួយនឹងការយកចិត្តទុកដាក់បំផុត ជាពិសេសការផ្តល់សេវាកម្មយ៉ាងល្អដល់អតិថិជន ។

 

ទស្សនវិស័យ

ដើម្បីក្លាយជាជំរើសដ៏ល្អរបស់អតិថិជន និងជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង គួបស្សំជាមួយភាពជោគជ័យនាពេលអនាគតរបស់ក្រុមហ៊ុនធានារ៉ាប់CB គឺការផ្តល់ទំនុកចិត្ត ការជឿជាក់ នឹងសេវាកម្មដ៏ល្អបំផុតសំរាប់អតិថិជន។

 

គោលដៅរបស់ក្រុមហ៊ុន

យើងមានគោលបំណងដើម្បីផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតនិងល្អឥតខ្ចោះតាមរយៈ៖

1.ការកសាងសមត្ថភាព

2.ភាពថ្លៃថ្នូរ និងការគោរព

3.ការកែលំអ

4.ប្រសិទ្ធភាព

5.ការលួងលោម

6.ទំនុកចិត្តអតិថិជន

 

ផលិតផលសំខាន់ៗ:

1.ធានារ៉ាប់រងអគ្គីភ័យ

2.ធានារ៉ាប់រងលំនៅដ្ឋាន

3.ធានារ៉ាប់រងប្រតិបត្តិការអាជីវកម្មខ្នាតតូច

4.ការធានារ៉ាប់រងទៅលើ ម៉ៅការសំណង

5.ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ

6.ការធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យ

7.ផលិតផងផ្សេងៗ

 

 

 

 

 


Copyright © 2020 Panda Commercial Bank PLC.

announcement

close